ប្លែកៗ
ចិនផ្ទុះការខឹងសម្បារខ្លាំង ក្រោយតៃវ៉ាន់ជះលុយជាង ៨ប៊ីលានដុល្លារ ទិញយន្ដហោះចម្បាំង ៦៦ គ្រឿងពីអាមេរិក
រដ្ឋសភាពតៃវ៉ាន់ បានសម្រេចអនុម័តកញ្ចប់ថវិកា ៨,២ប៊ីលានដុល្លារដើម្បីទិញយន្ដហោះចំម្បាំង F-16V Fighting Falcon ចំនួន ៦៦គ្រឿងពីសហរដ្ឋអាមេរិក។ យោងតាមអ្នកនាំពាក្យឲ្យដឹងថា ការសម្រេចនេះត្រូវបានធ្វើឡើងក្រោយពេលដែលគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសនៃសភាតំណាងរាស្ត្រអាមេរិក បានរៀបចំបោះឆ្នោតលើសេចក្តីព្រាងច្បាប់ដែលមានគោលបំណងជួយក្រុងតៃប៉ិដើម្បីទប់ទល់នឹងសម្ពាធការទូតពីទីក្រុងប៉េកាំង។ សមាជិកសភាមកពីគណបក្សកំពុងកាន់អំណាចរបស់កោះតៃវ៉ាន់ និងគណបក្សប្រឆាំងដ៏សំខាន់ Kuomintang បានអនុម័តលើកញ្ចប់ថវិកានេះកាលពីថ្ងៃអង្គារ។ ការទិញនេះ ត្រូវបានគ្រោងទុកកាលពីខែសីហាបន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ យល់ព្រមលក់យន្ដហោះ ៦៦គ្រឿង ដែលរួមមានអេឡិចត្រូនិកអាកាសចរណ៍, ប្រព័ន្ធរ៉ាដា និងប្រព័ន្ធធ្វើសង្គ្រាមលើអាកាសផងដែរ។...