កីឡា

កីឡាករភូថង អេ ឈ្នះមេដាយមាសមួយគ្រឿងទៀត នៃជើងឯកពិភពលោក ពិភពលោក លើកទី៦ នៅកម្ពុជា

ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ដណ្តើមមេដាយមាស១គ្រឿង និងមេដាយ ប្រាក់មួយគ្រឿងទៀត នៃព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកលើកទី៦ “The 6th WVVF World Vovinam Championships 2019”នៅកម្ពុជា។

កីឡាករភូថង អេ ដណ្តើមបានមេដាយមាស លើកវិញ្ញាសាប្រយុទ្ធទម្ងន់៦៤គីឡូក្រាមឯកត្តជន ក្រោយយកឈ្នះ កីឡាករវៀតណាម និងកីឡាការិនី ឯម ច័ន្ទកនិកា ទទួលបានមេដាយប្រាក់លើវិញ្ញាសាមេគុននារីឯកត្តជន។ ដូច្នេះកម្ពុជាដណ្តើម មេដាយសរុបចំនួន១០គ្រឿង រួមមានមេដាយមាស២គ្រឿង មេដាយប្រាក់៦គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង៕

Most Popular

To Top