សុខភាព និង ផ្លូវភេទ
ទាំងបុរស និងស្រ្តី៖ អាការៈជំងឺមហារីក ដែលអ្នកគួរតែកត់សម្គាល់ ឲ្យហើយ
តើអ្នកដឹងមានដឹងទេថា អាការៈជំងឺមហារីកចាប់ផ្តើមកើតឡើងដូចម្តេចទេ? ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីរបៀបក្នុងការរកមើលអាការៈដែលបញ្ជាក់ថាមានជំងឺមហារីក។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថ្វីបើការពិនិត្យខ្លះមានលក្ខណៈសាមញ្ញ និងមិនមានការឈឺចាប់នោះ អ្នកគួរតែអាចរកឃើញជំងឺនេះទាន់ពេលវេលាដែរ។ វាក៏អាចជាពេលវេលាដែលត្រូវបង្ការវាកុំឲ្យរាលដាលទៅសរីរាង្គណាផ្សេងទៀតនៃរាងកាយ។ បើសិនជាអ្នករកឃើញថាមានអាការៈអស់ទាំងនេះមែនក៏ដោយ ក៏មិនបាច់ភ័យដែរ ព្រោះវាមិនមែនសុទ្ធតែបញ្ជាក់ថា អ្នកពិតជាមានជំងឺមហារីកទាំងអស់ឡើយ។ គ្រូពេទ្យនឹងធ្វើតេស្តបន្ថែមទៀតដើម្បីបញ្ជាក់ថាអ្នកពិតជាមានជំងឺមហារីកឬអត់។ ខាងក្រោមនេះគឺជាអាការៈដែលអ្នកគួរតែកត់សម្គាល់៖ ស្រកទម្ងន់លឿនដោយមិនដឹងមូលហេតុ បើសិនជាអ្នក ស្រាប់តែស្រកទំ្ងន់ដោយមិនដឹងមូលហេតុ អ្នកគួរតែទៅជួបគ្រូពេទ្យហើយ។ រឿងនេះអាចជាអាការៈមួយនៃជំងឺមហារីកលំពែង ក្រពះ បំពង់លើក្រពះ ឬមហារីកសួត។ ...