កីឡា

ដូចជាកាន់តែច្បាស់ហើយថា ដោយ Arteta ពិភាក្សាគ្នាជាមួយនឹងប្រធានក្លឹបរហូតដល់ ពាក់កណ្តាលអាធ្រាត្យ

The Mirror នៃចក្រភពអង់គ្លេស នៅថ្ងៃចន្ទ ទី១៦ ខែធ្នូនេះបានសរសេរថាអតីតកីឡាករខ្សែ បម្រើរបស់ក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta ពេលនេះកំពុងក្លាយទៅជាបេក្ខភាព នាំមុខគេក្នុងការ មកដឹកនាំក្លឹបជំនួសតំណែងរបស់លោក Emery ដែលត្រូវបានបណ្តេញចេញ និងលោកគ្រូបង្វឹកបណ្តោះអាសន្ន Ljunberg។

ប្រភពដដែលបានសរសេរទៀតថា បុរសជាអ្នកចាត់ការទី២ របស់ក្លឹបមេឃខៀវ Man City រូបនេះបានត្រៀមខ្លួន រួចរាល់ហើយសម្រាប់តំណែងនេះក្នុងនោះចុងក្រោយគេ បានប្រទះឃើញទាំងប្រធានគ្រប់គ្រងក្លឹបលោក Vinai Venkatesham និងអ្នកជំនាញចចារកុងត្រាលោក Huss Fahmy ផងបាននាំគ្នាដើរចេញពីផ្ទះរបស់លោក Arteta ទាំងកណ្តាលអាធ្រាត្យ រំលងចូលថ្ងៃបន្ទាប់ទៀតផង។

ការប្រទះឃើញនេះ ត្រូវបានធ្វើឡើងនៅប៉ុន្មាន ម៉ោងប៉ុណ្ណោះក្រោយការបរាជ័យសាជាថ្មីរបស់ Arsenal លើក្រុមមេឃខៀវ Man City ក្នុងលទ្ធផល ៣ទល់នឹង០ ដែលជាការបរាជ័យលើកទី១១ ហើយក្នុងការប្រកួតទាំង ១២ដង ចុងក្រោយរបស់ Arsenal ៕

ប្រែសម្រួល: ស៊ុន លី

Most Popular

To Top