ព្រឹត្តិការណ៍
បុរាណវិទូដោយប្រើរ៉ាដា រកឃើញនាវា Viking អាយុកាលរាប់ពាន់ឆ្នាំស្ថិតនៅក្រោមដីបញ្ចុះសពបុរាណមួយនៅលើកោះតូចមួយនៅន័រវែស
ន័រវែស៖បុរាណវិទូបាននិយាយថា ពួកគេបានរ៉ាដាមើលភូមិសាស្ត្រ៏ឃើញគ្រោងឆ្អឹងមួយដែលត្រូវបានគេគិតថា ជាកប៉ាល់ Viking ដែលមានអាយុកាល ១០០០ ឆ្នាំត្រូវបានគេរកឃើញថា បានកប់នៅក្រោមដីជាកន្លែងបញ្ចុះសពបុរាណនៅប្រទេសន័រវេសនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ វាត្រូវបានគេរកឃើញដោយប្រើរ៉ាដាភូមិសាស្ត្រជាជាងការជីកចូលទៅក្នុងដីហើយរកឃើញនៅក្បែរព្រះវិហារមួយនៅលើកោះEdoeyaមានចម្ងាយ ៧០ ម៉ាយល៍ខាងលិចនៃត្រុនធីម។ កប៉ាល់នេះត្រូវបានគេគិតថា មានប្រវែងប្រហែល ៥៦ ហ្វីត និងបណ្តោយ ៤៣ ហ្វីត ហើយផ្នែកខ្លះនៃផ្នែកខាងមុខនិងផ្នែកខាងក្រោយត្រូវបានបំផ្លាញ។ វាត្រូវបានគេរកឃើញជាលើកដំបូងនៅខែកញ្ញាឆ្នាំ ២០១៩ ហើយអ្នកបុរាណវិទ្យានិយាយថា...