ប្លែកៗ
ដាយណូស័រស៊ីសាច់ទំហំ ឡានក្រុង មានធ្មេញ និងក្រញ៉ាំមុត ត្រូវស្គាល់ ជាផ្លូវការថា ជាប្រភេទសត្វថ្មី ក្រោយការ រកឃើញ៣០ឆ្នាំ
អាមេរិក៖ដាយណូស័រស៊ីសាច់ ដ៏សាហាវមួយមានទំហំប៉ុនឡានក្រុង ដែលសម្លាប់សត្វរបស់ខ្លួន រហូតដល់ស្លាប់ ត្រូវបានគេទទួលស្គាល់ថា ជាប្រភេទសត្វថ្មីមួយ ក្នុងរយៈពេល ៣០ ឆ្នាំ បន្ទាប់ពីអដ្ឋិធាតុរបស់វា ត្រូវបានជីក នៅរដ្ឋយូថាហ៍ បើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលី ម៉ែល។ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញ អដ្ឋិធាតុនៃសត្វស៊ីសាច់ជាអាហារ Allosaurus jimmadseni បានកប់នៅតំបន់ទំនាបទឹកជំនន់ នៅអាមេរិកខាងជើងកាលពី ១៥៥...