ព្រឹត្តិការណ៍
រូបភាពផ្កាយរណបថ្មី បង្ហាញពីភាពអាច មានសមយុទ្ធហោះហើរនៅព្រលានយន្តហោះ កូរ៉េខាងជើង
បរទេស៖រូបភាពពីផ្កាយរណបថ្មីៗនេះ បានបង្ហាញពីការត្រៀមរៀបចំហោះហើរយន្តហោះយោធា នៅព្រលានយន្តហោះ Wonsan-Kalma របស់ប្រទេសកូរ៉េខាងជើង នេះបើយោងតាមគេហទំព័រឃ្លាំមើលរបស់ សហរដ្ឋអាមេរិកមួយ បានឲ្យដឹងនៅថ្ងៃសុក្រនេះ។ តាមសេចក្តីរាយការណ៍ នេះគឺជាសកម្មភាពហោះហើរលើកទីមួយ ដែលត្រូវបានគេសង្កេតឃើញ នៅក្នុងតំបន់ដែលស្ថិតនៅលើតំបន់ឆ្នេរខាងកើត របស់ប្រទេសកូរ៉េខាងជើង ចាប់តាំងពីមេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមពិធីប្រកួតហោះហើរ យន្តហោះចម្បាំង កាលពីខែវិច្ឆិកាឆ្នាំមិញ។ គេហទំព័រ...