ព្រឹត្តិការណ៍
គ្មានសំណង, យន្តហោះចម្បាំងតម្លៃ ៨៥លានដុល្លារ ដែលអូស្ត្រាលីទិញពីអាមេរិក ត្រូវភ្លើងឆេះពេលកំពុងហោះឡើង
បរទេស៖ សហរដ្ឋអាមេរិកនឹងមិនផ្តល់សំណងដល់អូស្រ្តាលីចំពោះយន្ដហោះចម្បាំង EA-18G Growler ដែលផលិតដោយអាមេរិក ដែលបានឆាបឆេះក្នុងពេលធ្វើលំហាត់សមយុទ្ធដោយសារបញ្ហាម៉ាស៊ីននោះទេ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា យន្តហោះឯកទេសនៃយន្ដហោះ F / A-18F Super Hornet ដែលត្រូវចំណាយ ៨៥ លានដុល្លារបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈពេលប៉ុនប៉ងហោះឡើងនៅមូលដ្ឋានយោធាអាមេរិកក្នុងរដ្ឋ...