សុខភាព និង ផ្លូវភេទ
គន្លឹះគ្រប់គ្រង ជំងឺទឹកនោមផ្អែមកាន់តែមានប្រសិទ្ធភាព មិនមែនជាអាំងស៊ុយលីនឡើយ
ជំងឺទឹកនោមផ្អែមគឺជាជំងឺដែលកើតឡើងជាញឹកញាប់បំផុតលើមនុស្សទាំងអស់ជុំវិញពិភពលោក។ របបអាហារផ្តល់សុខភាព និងការហាត់ប្រាណមិនគ្រាន់តែអាចជួយបន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី២ទេ តែវាក៏ដើរតួនាទីដ៏សំខាន់ក្នុងការគ្រប់គ្រងជំងឺនេះបានយ៉ាងល្អដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខណៈពេលដែលការប្រើថ្នាំអាចជាការលេប ឬចាក់អាំងស៊ុយលីនគឺជារឿងសំខាន់ដូចគ្នាក៏ដោយ តែការសិក្សាថ្មីមួយបានរកឃើញថា ការញ៉ាំអាហារដើរតួនាទីសំខាន់ជាងក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែម។ តាមការស្រាវជ្រាវថ្មីបានឲ្យដឹងថា ការរំលាយអាហារ និងម៉ោងរាងកាយ នឹងកើនឡើងខ្ពស់បំផុតសម្រាប់ការញ៉ាំអាហារនៅពេលព្រឹក ហើយការមិនសូវញ៉ាំអាហារនៅពេលល្ងាច និងយប់ ហើយក៏ជាពេលវេលាដែលរាងកាយត្រូវការសម្រាក និងគេងដែរ។ ដូច្នេះហើយ ការប្រាកដថា អ្នកបានញ៉ាំអាហារពេលព្រឹកសម្បូរជាតិកាបូអ៊ីដ្រាតដើម្បីផ្តល់ថាមពេលនៅពេលថ្ងៃ និងញ៉ាំអាហារពេលយប់តិចវិញនោះ ពិតជាអាចជំនួសបាននូវការចាក់អាំងស៊ុយលីនលើអ្នកជំងឺទឹកនោមផ្អែមបាន។ ...