សុខភាព និង ផ្លូវភេទ
ពិភពលោកកំពុង ខ្វះខាតឈាម៖ ការវិភាគពិភពលោក ដំបូងបង្ហាញថា ប្រទេសចំនួន ១១៩ កំពុងបង្អាក់ការផ្គត់ផ្គង់ នៃការបញ្ចូលឈាម ជួយសង្គ្រោះជីវិត
ពិភពលោក៖ចចក្រុមអ្នកស្រាវជ្រាវបានព្រមានថា ពិភពលោកកំពុងស្ថិតក្នុងស្ថានភាពខ្វះខាតឈាមដែលចាំបាច់សម្រាប់ការសង្គ្រោះជីវិតរាប់លាននាក់ត្រូវការដោយសារតែពួកគេទាំងអស់សុទ្ធតែមានប្រាក់ចំណូលមធ្យម និងទាបមិនមានលទ្ធភាពទិញឈាមបានឡើយនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ របាយការណ៍ពិភពលោកបានបង្ហាញថា ប្រទេស១១៩ ក្នុងចំណោម ១៩៦ ប្រទេសដែលភាគច្រើននៅទ្វីបអាហ្រ្វិក អូសេអានី និងអាស៊ីខាងត្បូងមិនមានការផ្គត់ផ្គង់គ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងតម្រូវការមន្ទីរពេទ្យទេ។ ប្រទេសទាំងនោះរួមបញ្ចូលគ្នា គឺមានឈាមច្រើនជាង ១០០ លានផ្លោក ដែលខ្វះគោលដៅរបស់អង្គការសុខភាពពិភពលោក ព្រោះពួកគេទាំងអស់សុទ្ធតែមានប្រាក់ចំណូលមធ្យម និងទាប។ អង្គការសុខភាពពិភពលោកណែនាំឲ្យប្រទេសនានាមានការបរិច្ចាគយ៉ាងហោចណាស់១០ក្នុង ១,០០០ នាក់។ ក្រុមអ្នកស្រាវជ្រាវប៉ាន់ស្មានថា នៅទ្វីបអាហ្រ្វិក...