ព្រឹត្តិការណ៍

ការសិក្សាបង្ហាញថា ដាយណូស័រស៊ីសាច់ អាចធ្មេញជំនួសលូតលាស់ យ៉ាងលឿនដូចត្រីឆ្លាម

Adelphi ៖ការសិក្សាមួយបានរកឃើញថា ប្រភេទស្វដាយណូស័រដែលចូលចិត្តស៊ីសាច់ឆៅជាអាហារប្រាំថ្ងៃអាចធ្មេញជំនួសប្តូពណ៌ និងលូតលាស់បានយ៉ាងលឿនដូចត្រីឆ្លាមសព្វថ្ងៃដែរ ហើយធ្វើឲ្យពួកគេមានរាងរាល់ ២ ខែម្តងបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។


ក្រុមអ្នកស្រាវជ្រាវបានសិក្សាលើធ្មេញរបស់Majungasaurusដែលរស់នៅម៉ាដាហ្គាស្កាប្រហែលមានអាយុកាលជាង ៧០ លានឆ្នាំមុន។ អត្រានៃការប្តូរធ្មេញរបស់វាគឺមានរហូតដល់ទៅ ១៣ ដងបើប្រៀបធៀបទៅនឹងការឆ្លាក់សាច់សត្វសម័យបុរេប្រវត្តិដទៃទៀត ដោយដាក់វានៅលីកដូចគ្នានឹងត្រីឆ្លាម និងដាយណូស័ធំ។


ក្រុមអ្នកជំនាញជឿជាក់ថា ប្រភេទសត្វដាយណូស័របានវិវឌ្ឍន៍ទៅនឹងការលូតលាស់ធ្មេញយ៉ាងឆាប់រហ័ស ព្រោះវាពាក់ធ្មេញរបស់វាដោយខាំឆ្អឹង។ លោក Michael D’Emic អ្នកជំនាញជីវសាស្ត្រនៅសាកលវិទ្យាល័យ Adelphi បានមានប្រសាសន៍ថា មានភ័ស្តុតាងឯករាជ្យសម្រាប់រឿងនេះក្នុងទម្រង់ជាស្នាមកោស គម្លាត និងទំហំធ្មេញរបស់ពួកវាលើឆ្អឹងជាច្រើនប្រភេទ។


លោកបានកត់សម្គាល់ថា សត្វនាពេលបច្ចុប្បន្ននេះ រួមទាំងសត្វកកេរឧទាហរណ៍ដូចជាស្វាលើឆ្អឹង។ វាជាវិធីមួយសម្រាប់ពួកគេក្នុងការទទួលយកសារធាតុចិញ្ចឹមមួយចំនួន។ សាស្ត្រាចារ្យ D’Emic បានបន្ថែមថា វាក៏តម្រូវឲ្យមានធ្មេញរឹងមាំផងដែរ ប៉ុន្តែ Majungasaurus មិនមានធ្មេញទាំងនោះទេ ៕ដោយ៖លី ភីលីព

Most Popular

To Top