បច្ចេកវិទ្យា
Panasonic ប្រកាសបញ្ឈប់ការផលិតបន្ទះអេក្រង់ LCD
តូក្យូ៖ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកជប៉ុន Panasonic បាននិយាយថា ខ្លួននឹងបញ្ឈប់ការផលិតបន្ទះកញ្ចក់គ្រីស្តាល់រាវនាឆ្នាំ២០២១ ដោយសារក្រុមហ៊ុនចិន និងកូរ៉េខាងត្បូងកាន់កាប់ទីផ្សារពិភពលោកយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុនដែលផលិតអ្វីៗគ្រប់យ៉ាងចាប់ពីចង្ក្រានបាយរហូតដល់អាគុយសម្រាប់រថយន្តរបស់ក្រុមហ៊ុន Tesla បច្ចុប្បន្នផលិតបន្ទះ LCD សម្រាប់តែយានយន្ត និងឧស្សាហកម្ម។ ក្រុមហ៊ុនបាននិយាយថា ខ្លួនបានព្យាយាមឆ្លើយតបទៅនឹងការប្រកួតប្រជែង និងការវិវត្តន៍ដ៏ស្វាហាប់នៃអាជីវកម្ម ប៉ុន្តែបានសន្និដ្ឋានថា “ ការបន្តអាជីវកម្មបន្តទៀតនឹងមិនអាចទទួលយកបានទេ” ។ ជានិមិត្តរូបនៃគ្រឿងអេឡិចត្រូនិចរបស់ជប៉ុនបានគ្របដណ្តប់ទីផ្សារអ្នកប្រើប្រាស់ពិភពលោក Panasonic បានឈប់ផលិតបន្ទះ...