កីឡា

ក្រុមអត្តពលិកកម្ពុជា៤ប្រភេទ កីឡា បន្តចេញដំណើរចូលរួមកីឡា SEA GAMES នៅហ្វីលីពីននាយប់នេះ

ភ្នំពេញ៖នាយប់ថ្ងៃទី៣០ ខែវិច្ឆិកា ២០១៩នេះ ក្រុមអត្តពលិកកម្ពុជាចំនួន៤ ប្រភេទ អត្តពលិកប្រដាល់គុនខ្មែរ ទូកប្រពៃណី គុនដាវ និងហែលទឹកចាកចេញដំណើរពី ប្រទេសកម្ពុជាទៅចូលរួមប្រកួតកីឡា SEA GAMES លើកទី៣០ ឆ្នាំ២០១៩ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី១១ ខែវិច្ឆិកា នៅប្រទេសហ្វីលីពីន។

សម្រាប់កីឡាករ-កីឡាការិនីទាំង៥នាក់រួមមាន កីឡាករ ហ៊ឹម គឹមរៀង ប្រកួតប្រភេទទម្ងន់៤៨គ.ក្រកីឡាករ វ៉ាន់ វៀន ប្រកួតប្រភេទទម្ងន់៥៤គ.ក្រ កីឡាករ តាញ់ មករា ប្រកួតប្រភេទទម្ងន់៥៧គ.ក្រ កីឡាករ ឡៅ ចិត្រ្តា ប្រកួតប្រភេទទម្ងន់៦៣,៥០គ.ក្រ និងកីឡាការិនី អ៊ុ ស្រីរ័ត្ន ប្រកួតប្រភេទទម្ងន់៥៤គ.ក្រ៕

Most Popular

To Top