ប្លែកៗ
អ្នកបុរាណវិទ្យាក្រូអាស៊ីរ កឃើញគ្រោងឆ្អឹ នៃរទេះសេះរ៉ូម៉ាំង ត្រូវកប់រួមជាមួយសេះ២ក្បាល ជាផ្នែកនៃពិធីបញ្ចុះសព
ក្រូអាស៊ី៖អ្នកបុរាណវិទូនៅប្រទេសក្រូអាស៊ីបានរកឃើញសាកសពដែលជាហ្វូស៊ីលត្រូវបានរក្សាទុកយ៉ាងល្អឥតខ្ចោះនៃរទេះសេះសម័យរ៉ូម៉ាំងដោយកប់ជាមួយនឹងសេះ២ក្បាលកាលពី ១.៧០០ ឆ្នាំមុនដែលជាផ្នែកមួយនៃពិធីបញ្ចុះសពសម្រាប់គ្រួសារអ្នកមាននេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកបុរាណវិទូបាននិយាយថា កន្លែងបញ្ចុះសពដ៏ធំមួយសម្រាប់ក្រុមគ្រួសារដែលមានទ្រព្យសម្បត្ដិច្រើនបំផុតត្រូវបានគេរកឃើញក្នុងនោះមានរទេះសេះដោយមើលទៅដូចមានសេះក្បាលត្រូវបានទុកចោល។ អ្នកបុរាណវិទ្យាមកពីសារមន្ទីរ City Museum Vinkovci និងវិទ្យាស្ថានបុរាណវិទ្យាមកពីហ្សាហ្គីបានរកឃើញរទេះសេះរ៉ូម៉ាំងនៅលើកង់២ (ត្រូវបានគេស្គាល់នៅឡាតាំងថា Cisium ) ជា មួយនឹងសេះនៅទីតាំង Jankovacka Dubrava ជិតភូមិ Stari Jankovci ជិតទីក្រុង Vinkovci...