ព្រឹត្តិការណ៍
តុលាការកូរ៉េខាងត្បូង បើកសវនាការជាលើកដំបូង លើបញ្ហាស្រ្តីទាសករផ្លូវភេទសម័យសង្គ្រាម
សេអ៊ូល៖ តុលាការក្រុងសេអ៊ូល របស់កូរ៉េខាងត្បូង បានបើកសវនាការដំបូងនៅថ្ងៃពុធលើបណ្តឹងទាមទារសំណងដោយជនរងគ្រោះជនជាតិកូរ៉េពីទាសភាពផ្លូវភេទសម័យសង្គ្រាមរបស់ជប៉ុន នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ ការផ្លាស់ប្តូរនេះកើតឡើងក្នុងរយៈពេល ៣ ឆ្នាំបន្ទាប់ពីដើមបណ្តឹង ២០ នាក់រួមទាំងជនរងគ្រោះនិងសមាជិកគ្រួសារជនរងគ្រោះ ដែលបានស្លាប់បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងរដ្ឋាភិបាលជប៉ុនទៅតុលាការក្រុងសេអ៊ូលកាលពីខែធ្នូ ឆ្នាំ ២០១៦។ ពួកគេបានទាមទារសំណងហិរញ្ញវត្ថុចំនួន ២០០ លានវ៉ុន (១៧១,៣២០ ដុល្លារអាមេរិក) សម្រាប់មនុស្សម្នាក់ ។ ការកាត់ក្តីនេះបានជាប់គាំងរហូតមកដល់ពេលថ្មីៗនេះនៅពេលដែលទីក្រុងតូក្យូ...