កីឡា
អត្តពលិកវ៉ូវីណាមកម្ពុជា កម្តៅសាច់ដុំមិត្តភាព ជាមួយវៀតណាម នាដើមខែវិច្ឆិកា មុនជើងឯកពិភពលោក មមកដល់
ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកពិភពលោក “The 6th World Vovinam Championships” លើកទី៦ ឆ្នា២០១៩ នាខែធ្នូខាងមុខនេះកាន់តែជិតខិតមកដល់ហើយ សម្រាប់សហព័ន្ធកំពុងតែជំរុញការហ្វឹតហាត់របស់កីឡាករ-កីឡាការីនីជារាល់ថ្ងៃដើម្បីពង្រឹងសមត្ថភាពពួកគេឲ្យកាន់តែល្អប្រសើរក្នុងនាមជាម្ចាស់ផ្ទះការប្រកួត។ លោក អ៊ូ រតនា លោកអនុប្រធានទី១សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានមានប្រសាសន៍ថា នាដើមខែវិច្ឆិកា ឆ្នាំ២០១៩ក្រុមកីឡាករ-កីឡាការីនីវ៉ូវីណាមកម្ពុជាចំនួន២ក្រុមនឹងធ្វើការប្រកួតមិត្តភាពជាមួយក្រុមកីឡាករ-កីឡាការីនីវ៉ូវីណាមវៀតណាម២ក្រុមដែរក្នុងការដកស្រង់បច្ចេកទេស និងសមត្ថភាពមុនការប្រកួត“The 6th World Vovinam Championships” នឹងប្រព្រឹត្តនាថ្ងៃទី១៦ដល់២២ឆ្នាំ២០១៩...