កីឡា

អត្តពលិកវ៉ូវីណាមកម្ពុជា កម្តៅសាច់ដុំមិត្តភាព ជាមួយវៀតណាម នាដើមខែវិច្ឆិកា មុនជើងឯកពិភពលោក មមកដល់

ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកពិភពលោក “The 6th World Vovinam Championships” លើកទី៦ ឆ្នា២០១៩ នាខែធ្នូខាងមុខនេះកាន់តែជិតខិតមកដល់ហើយ សម្រាប់សហព័ន្ធកំពុងតែជំរុញការហ្វឹតហាត់របស់កីឡាករ-កីឡាការីនីជារាល់ថ្ងៃដើម្បីពង្រឹងសមត្ថភាពពួកគេឲ្យកាន់តែល្អប្រសើរក្នុងនាមជាម្ចាស់ផ្ទះការប្រកួត។


លោក អ៊ូ រតនា លោកអនុប្រធានទី១សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានមានប្រសាសន៍ថា នាដើមខែវិច្ឆិកា ឆ្នាំ២០១៩ក្រុមកីឡាករ-កីឡាការីនីវ៉ូវីណាមកម្ពុជាចំនួន២ក្រុមនឹងធ្វើការប្រកួតមិត្តភាពជាមួយក្រុមកីឡាករ-កីឡាការីនីវ៉ូវីណាមវៀតណាម២ក្រុមដែរក្នុងការដកស្រង់បច្ចេកទេស និងសមត្ថភាពមុនការប្រកួត“The 6th World Vovinam Championships” នឹងប្រព្រឹត្តនាថ្ងៃទី១៦ដល់២២ឆ្នាំ២០១៩ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។


លោបានបន្តថា យោង ៖ -លិខិតលេខ៣៥៤២ អយក.កឡ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា និងមានចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩។


សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឯកឧត្តមបណ្ឌិតសភាចារ្យជ្រាបថា រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ឲ្យធ្វើជាម្ចាស់ផ្ទះសម្រាប់រៀបចំការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកពិភពលោក លើកទី៦ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ៕ដោយ៖លី ភីលីព

Most Popular

To Top