សិល្បៈ និង កម្សាន្ត
អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន ទៅជួយយកបុរសម្នាក់ ពីកោះរ៉ុង មកមន្ទីរពេទ្យនៅខេត្តព្រះសីហនុ ក្រោយរអិលដួលបោកក្បាល
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជូនអូប័រល្បឿនលឿន ទៅជួយទទួលយកកម្មករសំណង់ម្នាក់ ពីកោះរ៉ុង យកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ ក្រោយជួបគ្រោះថ្នាក់រអិលដួលបោកក្បាលធ្ងន់ធ្ងរ ។ បុរសខាងលើ ត្រូវបានគេដឹងថា ជាកម្មករសំណង់ បានជួបគ្រោះថ្នាក់រអិលដួលបោកក្បាលធ្ងន់ធ្ងរ ស្ថិតនៅជិតកោះតាង...