ព័ត៌មានអន្តរជាតិ
ប៉ូលីសកូរ៉េខាងត្បូង បានកោះហៅស្ត្រីម្នាក់អាយុ ៥០ ឆ្នាំដែលថើបតារា BTS លោក Jin អាយុ ៣២ ឆ្នាំដោយគ្មានការយល់ព្រម
កូរ៉េខាងត្បូង៖ ប៉ូលីសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃសុក្រថា ពួកគេកំពុងកោះហៅស្ត្រីជនជាតិជប៉ុនម្នាក់មកសាកសួរជុំវិញការចោទប្រកាន់ថា បានថើបលោក Jin សមាជិកក្រុមកំពូល K-pop BTS ដោយមិនមានការយល់ព្រមក្នុងអំឡុងពេលព្រឹត្តិការណ៍ឱបដោយឥតគិតថ្លៃកាលពីឆ្នាំមុន។ មន្ត្រីប៉ូលិសម្នាក់ដែលបានលើកទូរស័ព្ទនៅស្ថានីយ៍ប៉ូលីស Songpa នៃទីក្រុងសេអ៊ូល បាននិយាយថា ខ្លួនបានស្នើសុំឲ្យស្ត្រីនោះបង្ហាញខ្លួនដើម្បីសាកសួរជុំវិញការចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទ។ ស្ថានីយ៍ប៉ូលីសបានបដិសេធមិនបង្ហាញអត្តសញ្ញាណរបស់នាងដោយសម្អាងលើភាពឯកជន។ ស្ថានីយ៍បាននិយាយថា ខ្លួនបានចាប់ផ្តើមការស៊ើបអង្កេតមួយ បន្ទាប់ពីបានទទួលពាក្យបណ្តឹងតាមអ៊ីនធើណេត ហើយបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត ដោយសារតែការស៊ើបអង្កេតកំពុងដំណើរការ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ប៉ូលីសកូរ៉េខាងត្បូងអាចបញ្ជាក់ពីអត្តសញ្ញាណរបស់ស្ត្រីនោះ...