កីឡា

ក្រុមបាល់ទាត់នារីខាងជើង ឈ្នះក្រុមបាល់ទាត់នារី Suwon របស់កូរ៉េខាងត្បូងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Women’s Champions League

កូរ៉េខាងត្បូង៖ក្រុមបាល់ទាត់នារី Naegohyang របស់កូរ៉េខាងជើងបានវាយបកយកឈ្នះក្រុមបាល់ទាត់នារី Suwon របស់កូរ៉េខាងត្បូង ដោយលទ្ធផល ២-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Women’s Champions League ដ៏ក្តៅគគុកនៅ Suwon Sports Complex កាលពីថ្ងៃពុធ ជាការប្រកួតដ៏តានតឹងមួយបានបង្ហាញពីភាពត្រជាក់យ៉ាងខ្លាំងនៅក្នុងទំនាក់ទំនងអន្តរកូរ៉េ នេះយោងតាមការចេញផ្សាយពីគេហទំព័រ Korea Times ។

ជ័យជម្នះនេះបានបញ្ជូនក្រុមបាល់ទាត់នារី Naegohyang ដែលមានមូលដ្ឋាននៅទីក្រុងព្យុងយ៉ាងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃសៅរ៍ទល់នឹងក្រុម Tokyo Verdy Beleza នៅទីលានដដែល ហើយបានបញ្ចប់ការប្រជែងយកពានរង្វាន់អាស៊ីរបស់ក្រុមបាល់ទាត់នារី Suwon របស់កូរ៉េខាងត្បូង។

ការប្រកួតនេះគឺជាសង្គ្រាមរាងកាយនៃការអស់កម្លាំងចាប់តាំងពីសំឡេងផ្លុំកញ្ចែបើកឆាក។កីឡាការិនី Kim Song-ok និងកីឡាការិនី Choe Yon-a របស់ក្រុមបាល់ទាត់នារី Naegohyangត្រូវបានពិន័យសម្រាប់ការស្ទាក់យ៉ាងធ្ងន់ធ្ងរ ក្នុងការប្រកួតដែលរំលឹកដល់ការប្រកួតចំបាប់ជាងការប្រកួតបាល់ទាត់។

ក្រុមបាល់ទាត់នារី Suwon របស់កូរ៉េខាងត្បូងបានគ្រប់គ្រងតង់ទីមួយ ដោយបានប៉ះទង្គិចគ្នាពីរដងដោយគ្មានការទម្លាយ។

ខ្សែប្រយុទ្ធជប៉ុន Haruhi Suzuki របស់ Suwon ទីបំផុតបានធ្វើឲ្យក្រុមម្ចាស់ផ្ទះនាំមុខនៅនាទីទី ៤៩  ប៉ុន្តែ Naegohyang បានវាយបកវិញដោយកីឡាការិនី Choe Kum-ok នៅនាទីទី ៥៥ និងខ្សែប្រយុទ្ធដ៏ឆ្នើម Kim Kyong-yong នៅនាទីទី ៦៧។ បន្ទាប់មក ប្រធានក្រុម Suwon គឺ Ji So-yun បានទាត់បាល់ពិន័យនៅនាទីទី ៧៩ ដើម្បីបញ្ចប់ការចាញ់៕

Most Popular

To Top