សិល្បៈ និង កម្សាន្ត

គូដណ្តឹងរបស់លោក Ronaldo នាង Georgina Rodríguez ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនៅ Cannes ជាមួយនឹងគ្រឿងអលង្ការតម្លៃរាប់លានដុល្លារ

បារាំង៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា នាង Georgina Rodríguez ដែលជាគូដណ្តឹង របស់កីឡាករបាល់ទាត់ ព័រទុយហ្គាល់ Cristiano Ronaldo បានទាក់ទាញចំណាប់អារម្មណ៍ម្តងទៀតនៅ មហោស្រពភាពយន្ត Cannes នៅពេលនាងស្លៀក ឈុតគ្រឿងអលង្ការពេជ្រ និងត្បូងមរកតដែលមានតម្លៃរាប់លានដុល្លារ។

ក្នុងពិធីចាក់បញ្ចាំងលើកដំបូងនៃខ្សែភាពយន្ត “Fjord” នាថ្ងៃទី ១៨ ខែឧសភា តារាម៉ូដែល និងជាអ្នកមានឥទ្ធិពលវ័យ៣២ ឆ្នាំរូបនេះ បានបញ្ចេញអារម្មណ៍បែបហូលីវូដបុរាណក្នុងរ៉ូបពណ៌ស្វាយគ្មានខ្សែ។ ពណ៌ទន់ភ្លន់នៃរ៉ូបបានបម្រើជាផ្ទាំងក្រណាត់ដ៏ល្អឥតខ្ចោះ ដែលធ្វើឲ្យឈុតគ្រឿង អលង្ការរបស់នាងលេចធ្លោ។

យោងតាមសេចក្តីថ្លែងការណ៍មួយពីហាងលក់គ្រឿងអលង្ការប្រណីត Chopard បាននិយាយថា នាង Rodríguez បានស្លៀកឈុតគ្រឿងអលង្ការផ្ទាល់ខ្លួន ដោយមានត្បូងតម្លៃជាង ៣០០ ការ៉ាត់ពី Red Carpet Collection 2026 ផ្តាច់មុខរបស់ម៉ាក។ ចំណុចកណ្តាលគឺជាខ្សែកមាសស ១៨K លម្អដោយត្បូងមរកតចំនួន ២៣៤.២០ ការ៉ាត់ រួមទាំងថ្មកណ្តាលដ៏ធំមួយ និងពេជ្រ ៥៧.៤៤ ការ៉ាត់។ នាងបានបំពេញរូបរាងនេះ ដោយប្រើនាឡិកាមាសស ត្រូវគ្នាជាមួយនឹងពេជ្រទម្ងន់ ៤៦,០៣ ការ៉ាត់។

អ្វីដែលបន្ថែមភាពទាក់ទាញដល់ការចាប់អារម្មណ៍របស់នាង គឺចិញ្ចៀនភ្ជាប់ពាក្យដ៏គួរឲ្យភ្ញាក់ផ្អើលរបស់នាង មានពេជ្រធំមួយគ្រាប់ ដែលអ្នកជំនាញប៉ាន់ប្រមាណថា មានតម្លៃរហូតដល់ ៥ លានដុល្លារ។ នាង Rodríguez បានពាក់ចិញ្ចៀននេះចាប់តាំងពីនាង និងលោក Ronaldo បានប្រកាសភ្ជាប់ពាក្យរបស់ពួកគេនៅខែសីហា ឆ្នាំ ២០២៥។

សម្រាប់សក់ វាត្រូវបានរចនាជារលកដ៏ទាក់ទាញដែលបក់ទៅម្ខាង ដើម្បីបញ្ជាក់ពីគ្រឿងអលង្ការរបស់នាង រួមផ្សំជាមួយនឹងសម្បុរស្បែកដ៏ភ្លឺរលោង និងការតុបតែងភ្នែកបែបផ្សែងស្រាលៗ។

នេះបើយោងតាមទស្សនាវដ្តី People ថា អ្នកគាំទ្របានសរសើរសម្លៀកបំពាក់នេះថា ប្រកាន់ខ្ជាប់យ៉ាងល្អឥតខ្ចោះនូវក្រមស្លៀកពាក់របស់កម្មវិធី Cannes ឆ្នាំនេះ ដែលបានរឹតបន្តឹងលើការរចនាស្តើងៗ និងមើលឃើញច្បាស់៕

Most Popular

To Top