សុខភាព និង ផ្លូវភេទ
រដូវក្តៅឈានមកដល់ ចូរការពារខ្លួនពីជំងឺមហារីកស្បែក
រោគមហារីកស្បែកគឺត្រូវបានគេបែងចែកជា ៣ប្រភេទដែលមានរៀបរាប់ដូចខាងក្រោមនេះ៖មហារីកស្រទាប់កោសិកា បាហ្សាល់ (Basal Cell carcinoma)ជាដុំពកតូចមួយមានពណ៌ថ្លាឬក៏ក្រហម ដែលមានការវិវត្តន៏ទៅមុខយឺតៗហើយដុំនេះអាច បណ្តាលឲ្យចេញឈាម ឬក្លាយទៅជាដំបៅមួយ។ រោគមហារីកនេះនឹងកម្រធ្វើឲ្យមនុស្សស្លាប់ណាស់។-មហារីកស្រទាប់កោសិកាស្គាំមើស្ស(Squamous Cell Carcinoma)ជាតំបន់មួយដែលមានសភាពដូចជា ប្រេះស្រកា ហើយមានពណ៌ក្រហម។ តំបន់នេះវាអាចបណ្តាលឲ្យមានការចេញឈាមឬបង្កើតជាដំបៅ។ករណីនេះវាកម្រនឹងបណ្តាលឲ្យស្លាប់ដូចគ្នាដែរ។-មហារីកស្រទាប់កោសិកា ដែលមានតួនាទីផលិតសារជាតិមេឡានីន (Malignant melanomas)ជាអាចម៏រុយឬក៏ជាប្រជ្រុយមួយដែលមានការផ្លាស់ប្តូររូបរាង រវាងកម្រាស់ពណ៌។ ករណីនេះវានឹងអាចបណ្តាលឲ្យមានអត្រាមរណៈខ្ពស់ បើសិនជាពុំបានទទួលការព្យាបាលទាន់ពេល។តើអ្នកណាដែលជាអ្នកប្រឈមមុខខ្ពស់នឹងការកើតមានរោគមហារីកស្បែក?យោងទៅតាមអ្នកស្រីវេជ្ជបណ្ឌិត Anthony...