ព្រឹត្តិការណ៍
ទ័ពជើងទឹកអាមេរិក ត្រូវការគម្រោងសម្រាប់ កងនាវាចម្បាំង៣៥៥គ្រឿង
បរទេស៖លោក Thomas Modly ជាអគ្គមេបញ្ជការទ័ពជើងទឹកស្តីទី បាននិយាយថា គោលដៅនាវា៣៥៥គ្រឿង របស់ទ័ពជើងទឹកសហរដ្ឋអាមេរិក នៅតែជាគោលនយោបាយដ៏សកម្មមួយ ដែលត្រូវការគម្រោង នេះបើយោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI។ នៅក្នុងអំឡុងសន្និសីទកាសែតមួយ លោក Thomas Modly បានធ្វើការបញ្ជាក់ថា ទ័ពជើងទឹកនៅតែបន្តសម្លឹងសម្រេចឲ្យបាននូវកងនាវា ៣៥៥ គ្រឿង ប៉ុន្តែបានក្រើនរំលឹកថា ប្រសិនបើគោលដៅនេះត្រូវបានគេមើលស្រាលនោះ...