កីឡា

ប្រតិភូ និងក្រុមអត្តពលិកវូស៊ូ វិលត្រឡប់មកដល់ មាតុប្រទេសវិញ បន្ទាប់ពីបញ្ចប់ការប្រកួត SCO Member States Wushu Sanda Tournament Regulations 2026 នៅចិន

ភ្នំពេញ ៖ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ប្រតិភូ គ្រូបង្វឹក និងកីឡាករវូស៊ូ ចំនួន ៤ នាក់ របស់សហព័ន្ធកីឡាវូស៊ូកម្ពុជា បានវិលត្រឡប់មកដល់មាតុប្រទេសវិញហើយ បន្ទាប់ពីបញ្ជប់ការចូលរួម ការប្រកួតកីឡាវូស៊ូ 2026 SCO Member States Wushu Sanda Tournament and Training Championship ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងអាន់លូ ខេត្ត ហ៊ូប៉ី សាធារណៈរដ្ឋប្រជាមានិតចិន ។

លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការ ប្រធានប្រតិភូ បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាវូស៊ូកម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករវូស៊ូចំនួន ៤ នាក់ រួមមានលោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការ ប្រធានប្រតិភូ លោក ម៉ៅ មុយចន្ថាឫទ្ធិ គ្រូបង្វឹក កីឡាករ មុំ សាមិត្តប្រាំពីរកែវ ប្រកួតលើប្រភេទទម្ងន់ ៥៦ គីឡូក្រាម និងកីឡាករ ស៊ីម វាសនា ប្រកួតលើប្រភេទទម្ងន់ ៦០ គីឡូក្រាម។

លោកអគ្គលេខាធិការ បានបន្តថា ក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាតជាគោលការណ៍ឲ្យសហព័ន្ធកីឡាវស៊ូកម្ពុជាបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករកីឡាវូស៊ូ ចំនួន០៤នាក់ ចូលរួម ប្រកួតលើកនេះ ដើម្បីអភិវឌ្ឍសមត្ថភាពបច្ចេកទេស និងគុណផលកីឡាក្នុងការរៀបចំដឹកនាំ ការប្រកួតស្របតាមលក្ខណៈបច្ចេក ទេសកម្រិតអន្តរជាតិ ត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣៤ ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី ។
រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានចាត់លោកស្រី វរសេនីយ៍ទោ ម៉ៅ មុយចាន់នីដា ប្រតិភូដឹកនាំសមាគមកីឡាវូស៊ូ ក្រសួងមហាផ្ទៃ ជូនដំណើរប្រតិភូ គ្រូបង្វឹក និងកីឡាករវូស៊ូចំនួន ៤ នាក់នៅអាកាសយានអន្តរជាតិតេជោ៕

Most Popular

To Top