សេដ្ឋកិច្ច
ក្រុមហ៊ុន Vietjetនិង Emirates ចាប់ដៃគូពង្រីកការតភ្ជាប់ជើងហោះហើរអន្តរជាតិ
ភ្នំពេញ៖ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet និង Emirates បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីបង្កើនការតភ្ជាប់ និងផ្តល់នូវជម្រើសការធ្វើដំណើរកាន់តែច្រើនរវាងទីក្រុងសំខាន់ៗក្នុងប្រទេសវៀតណាម និងទីក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម និងគោលដៅជាច្រើនទៀត។ ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅក្រោមវត្តមានរបស់នាយករដ្ឋមន្ត្រីវៀតណាមឯកឧត្ដម ផាម មិញជិញ ក្នុងវេទិកាធុរកិច្ចវៀតណាម-អេមីរ៉ាតអារ៉ាប់រួម។ កិច្ចព្រមព្រៀងនេះ មានគោលបំណងពង្រឹងទំនាក់ទំនងទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រជាជាតិទាំងពីរ ដោយបើកឱកាសសេដ្ឋកិច្ច និងពាណិជ្ជកម្មជាច្រើន។ កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ នឹងពង្រឹងការតភ្ជាប់របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅកាន់គោលដៅពេញនិយមនៅក្នុងបណ្តាញហោះហើរក្នុងស្រុក និងក្នុងតំបន់របស់ Vietjet តាមរយៈទីក្រុងហាណូយ ហូជីមិញ និងទីក្រុង ដាណាង ខណៈពេលដែលផ្តល់ជូនអតិថិជនរបស់Vietjet បង្កើនលទ្ធភាពធ្វើដំណើរតាមបណ្តាញហោះហើរសកលរបស់ក្រុមហ៊ុន Emirates តាមរយៈមជ្ឈមណ្ឌលឌូបៃជាមួយនឹងគោលការណ៍ធ្វើដំណើរ និងសេវាកម្មប្រកបដោយភាពរលូន។ ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរ ក៏ស្វែងរកឱកាសសម្រាប់ការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ និងការវិវត្តន៍នៃឌីជីថលក្នុងឧស្សាហកម្មអាកាសចរណ៍ផងដែរ។ លោក Adnan Kazim អគ្គនាយករង និងជាប្រធានផ្នែកពាណិជ្ជកម្មរបស់ Emirates មានប្រសាសន៍ថា៖ «វៀតណាម គឺជាទីផ្សារដែលបង្ហាញពីឱកាសយ៉ាងធំធេងក្នុងការជំរុញទេសចរណ៍...