ព័ត៌មានអន្តរជាតិ
កូរ៉េខាងជើង បាញ់សាកល្បង មីស៊ីល ផ្លោងប្រភេទថ្មី និងធ្វើទំនើបកម្ម មីស៊ីលនាំផ្លូវយុទ្ធសាស្ត្រ
សេអ៊ូល៖ កូរ៉េខាងជើង បានបាញ់សាកល្បងកាំជ្រួចមីស៊ីល ផ្លោងយុទ្ធសាស្ត្រប្រភេទថ្មី និងធ្វើទំនើបកម្មមីស៊ីលនៃផ្លូវយុទ្ធសាស្ត្រ ខណៈដែលមេដឹកនាំកំពូលរបស់ប្រទេសនេះ បានអំពាវនាវឱ្យពង្រឹងសមត្ថភាពយោធា សម្រាប់ការការពារខ្លួន នៅពេលដែលលោកបានដឹកនាំព្រឹត្តិការណ៍នេះ ។ ការបាញ់សាកល្បងមីស៊ីលផ្លោងយុទ្ធសាស្ត្រប្រភេទថ្មី ដែលមានឈ្មោះថា Hwasongpho-11-Da-4.5 មានគោលបំណងផ្ទៀងផ្ទាត់ ភាពត្រឹមត្រូវនៃការបាញ់ នៅចម្ងាយមធ្យម ៣២០គីឡូម៉ែត្រ និងថាមពលផ្ទុះនៃក្បាលគ្រាប់ធម្មតា ៤,៥តោន។ យោងតាមរបាយការណ៍បានឱ្យដឹងថា កូរ៉េខាងជើង ក៏បានបាញ់សាកល្បងមីស៊ីលនាំផ្លូវយុទ្ធសាស្ត្រ...