សុខភាព និង ផ្លូវភេទ
								គ្រាន់តែសើចឲ្យបានច្រើន ក៏មានប្រយោជន៍ចំពោះសុខភាពបេះដូងដែរ
								តើអ្នកមានដឹងទេថា ការសើចប្រហែលជាអាចជួយដល់សុខភាពបេះដូងអ្នកបានដែរ។ ដូច្នេះវាទំនងជាដូចគ្នានឹងសុភាសិតមួយនិយាយថា Laughter is the Best Medicine ដែលមានន័យថា ការសើចគឺជាឱសថដ៏ល្អបំផុត នៅពេលនិយាយដល់រឿងសុខភាពបេះដូង។ ការស្រាវជ្រាវបានឲ្យដឹងថា ការសើចអាចជួយកាត់បន្ថយការរលាកសរសៃឈាមអាក់ទែ បន្ថយអ័រម៉ូនស្ត្រេស និងបង្កើនចំនួនកូឡេស្តេរ៉ុលល្អទៀតផង។ ការសើចនឹងជួយធ្វើឲ្យអ្នកមានតុល្យភាពឡើងវិញនៃការបញ្ចេញអ័រម៉ូនសប្បាយចិត្ត Endorphin ក្នុងរាងកាយ។ វាក៏ជួយជំរុញដល់អារម្មណ៍សប្បាយចិត្តផង និងបំបាត់ការឈឺចាប់បណ្តោះអាសន្នផង។ អ្វីដែលសំខាន់បំផុតនោះ គឺវាអាចការពារបេះដូងបានដូចខាងក្រោមនេះ៖...