សុខភាព និង ផ្លូវភេទ
ប្រូតេអ៊ីន ជាគ្រឿងយ៉ាងសំខាន់សម្រាប់សុខភាពស្បែក
ស្រ្តីភាគច្រើនទទួលទានសារជាតិប្រូតេអ៊ីន តិចជាងតម្រូវការរបស់រាងកាយ។ ធម្មជាតិរបស់ស្ត្រីមានសារធាតុសេរ៉ូថូនីន ក្នុងកំរិតទាប ដែលសារធាតុនេះសំខាន់ក្នុងការធ្វើឲ្យមានអារម្មណ៏ល្អ។ វិធីដែលអាចជួយបន្ថែមកំរិត សេរ៉ូថូនីនយ៉ាងឆាប់រហ័សនោះ គឺស្រ្តីត្រូវទទួលទានសារធាតុកាបូហៃដ្រេដ ដើម្បីបន្ថែមកំរិតជាតិស្ករនៅក្នុងឈាម។ ក៏ប៉ុន្តែ នៅពេលដែលកំរិតជាតិស្ករក្នុងឈាមខ្ពស់ឡើង កំរិតអាំងស៊ូយលីនក៏អាចកើនឡើងខ្ពស់តាមដែរ។សារជាតុប្រូតេអ៊ីនមានសារប្រយោជន៏ខ្លាំងណាស់ ចំពោះការប៉ូវកោសិកានៅក្នុងរាងកាយ។ មួយវិញទៀតប្រូតេអ៊ីនដែលបានទទួលទានចូលទៅ ត្រូវរំលាយ និងបំបែកខ្លួនឲ្យអាស៊ីដអាមីណូ ដែលជាកោសិកាប្រើសំរាប់ប៉ះប៉ូវខ្លួនឯង។ ប្រសិនបើមិនបានទទួលប្រូទីនគ្រប់គ្រាន់ទេ នោះធ្វើឲ្យស្រ្តីមានរាងកាយចុះអន់ថយទៅ ហើយកាន់តែមានសភាពទ្រុឌទ្រោមឬធ្វើឲ្យឆាប់ចាស់។ ដូច្នេះដើម្បីឲ្យរាងកាយមាំមួន ស្បែកតឹងណែនស្រ្តីទាំងឡាយ...