ព័ត៌មានអន្តរជាតិ
បុរសជនជាតិអាមេរិក ដើមកំណើតវៀតណាមបានបង្កើតកំណត់ត្រាពិភពលោក Guinness ជាមួយហត្ថលេខា ៧,០០០ នៅលើឡានរបស់លោក
រដ្ឋតិចសាស់៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្នុងរយៈពេល ៣០០ថ្ងៃ លោក Sky Le កើតនៅប្រទេសវៀតណាមបានធ្វើដំណើរចម្ងាយ ៤០,០០០គីឡូម៉ែត្រ ឆ្លងកាត់សហរដ្ឋអាមេរិក ដោយបានជួបមនុស្ស និងប្រមូលហត្ថលេខាចំនួន៧,០០០ នៅលើឡានរបស់លោក ដែលជាកំណត់ត្រាពិភពលោក Guinness ។ នៅពាក់កណ្តាលខែកក្កដា ទោះបីជាព្យុះមួយបានបោកបក់មកលើទីក្រុង Galveston...