ព័ត៌មានអន្តរជាតិ
សារព័ត៌មានរបស់អាល្លឺម៉ង់ ៖ អ៊ុយក្រែនអះអាងថា ខ្លួនអាចផលិតអាវុធនុយក្លេអ៊ែរ តែក្នុងរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ
បរទេស៖ សារព័ត៌មាន Bild របស់អាល្លឺម៉ង់បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់ថា ទីក្រុងគៀវ មានសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរ “ក្នុងរយៈពេលពីរបីសប្តាហ៍” បាន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា របាយការណ៍នេះកើតឡើងបន្ទាប់ពីលោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងពីលទ្ធភាពបែបនេះក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Brussels នៅថ្ងៃតែមួយនោះ។...