ព្រឹត្តិការណ៍
នៅអាស៊ាន មានតែមួយប្រទេសទេ ដែលមិនមានតំបន់ បេតិកភណ្ឌពិភពលោក
តំបន់អាស៊ានជាតំបន់មួយពោរពេញដោយវប្បធម៌ដ៏សែនចម្រុះ ពីប្រទេសមួយទៅប្រទេសមួយ ។ បើនិយាយពីតំបន់បេតិកភណ្ឌពិភពលោកវិញ មាននៅគ្រប់ប្រទេស លើកលែងតែមួយប្រទេសទេ ។ ប្រទេសនោះគឺ ប្រទេសប្រ៊ុយណេ។ ប្រទេសនេះនៅតែកំពុងសិក្សាស្រាវជ្រាវចំពោះតំបន់វប្បធម៌ ឬ ធម្មជាតិណាមួយដើម្បីដាក់បញ្ចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។ វិហារឥស្លាមនៅប្រ៊ុយណេប្រ៊ុយណេជាប្រទេសមួយ ដែលពឹងផ្អែកខ្លាំងលើការនាំចេញប្រេង ក៏ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ រាជាណាចក្រនេះកំពុងតែព្យាយាមពង្រីកប្រភពចំណូល តាមរយៈពង្រឹងវិស័យទេសចរណ៍។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូលវិញ មានតែប្រ៊ុយណេ និងទីម័រខាងកើតទេ ដែលមិនមានតំបន់បេតិកភណ្ឌពិភពលោក។ ចំពោះប្រទេសដែលមានតំបន់បេតិកភណ្ឌពិភពលោកច្រើនជាងគេវិញគឺ...