កីឡា
ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី៩ ឆ្នាំ២០២៤នេះ បានស្រូបទាញអ្នកចូលរួមសរុបចំនួន ៣,០២១នាក់
ខេត្តសៀមរាប៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា ថ្លែងក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី៩ ឆ្នាំ២០២៤ នាមុខប្រាសាទអង្គរវត្ត, ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤។ លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា ខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់និងសេចក្តីសោមនស្សយ៉ាងក្រៃលែង...