សុខភាព និង ផ្លូវភេទ
ការទទួលទានផ្លែប៉ោម អាចជួយបង្កើនអាយុ១៧ឆ្នាំ
ក្រុមអ្នកសិក្សាស្រាវជ្រាវ បាននិយាយថា អ្នកដែលតែងតែបរិភោគប៉ោមជាប្រចាំ នឹងជួយឲ្យមានអាយុកាន់តែវែង ព្រមទាំងជួយទប់ស្កាត់ កុំឲ្យមានសរីរាង្គកាយ ចាស់មុនអាយុ។ ម្យ៉ាងវិញទៀត នៅក្នុងផ្លែប៉ោមមានសារធាតុកាបូលីតភាគច្រើន ហើយមានផលប្រយោជន៍យ៉ាងសំខាន់ ក្នុងការជួយចលនាឈាម និងជួយឲ្យបេះដូងមិនមានសភាពចុះខ្សោយ។ តាមលទ្ធផលក្នុងការសាកស្បងកន្លងមក ចំពោះអ្នកបរិភោគផ្លែប៉ោមជាប្រចាំ គឺមានសម្រស់ក្មេងជាងវ័យ រហូតដល់១៧ឆ្នាំ។ ចំណែកឯអ្នកដែលមិនធ្លាប់ទទួលទានផ្លែប៉ោមសោះ គឺមានរាងកាយចាស់មុនអាយុ ថែមទាំងមានអាយុខ្លីជាងអ្នក ដែលទទួលទានផ្លែប៉ោម ។ ទោះបីជាយ៉ាងណាក្តី...