កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងនាង Wonyoung សមាជិក IVE កំពុងល្បីពេញអ៊ីនធើណេត បន្ទាប់ពីអ្នកគាំទ្រចាប់ផ្ដើមចែករម្លែកគ្រឿងតុបតែងផ្ទះដ៏ប្រណីតដែលឃើញក្នុងផ្ទះរបស់នាង ដែលធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលចំពោះតម្លៃដ៏គួរឲ្យចាប់អារម្មណ៍។
រូបភាពថ្មីៗដែលចែករម្លែកដោយ វ៉ុនយ៉ុង បានផ្តល់ឲ្យអ្នកគាំទ្រនូវទិដ្ឋភាពមួយនៅក្នុងការរៀបចំផ្នែកខាងក្នុងរបស់នាង ប៉ុន្តែអ្វីដែលទាក់ទាញចំណាប់ អារម្មណ៍ជាពិសេស គឺសាឡុងពណ៌ក្រហមដ៏ធំដែលនាងត្រូវបានគេឃើញកំពុងសម្រាក។
អ្នកគាំទ្របានកំណត់អត្តសញ្ញាណវាយ៉ាងឆាប់រហ័សថាជាសាឡុង Pierre Paulin Dune ដ៏ល្បីល្បាញដែលចេញលក់ដំបូងក្នុងឆ្នាំ ១៩៧០ខណៈសាឡុងនេះមានលក្ខណៈម៉ូឌុល និងអាចប្ដូរតាមបំណងបាន អ្នកលេងអ៊ីនធើណេតមានការភ្ញាក់ផ្អើលបន្ទាប់ពីបានរកឃើញតម្លៃប៉ាន់ស្មានរបស់វា។
យោងតាមអ្នកគាំទ្រដែលកំពុងស្រាវជ្រាវអំពីគ្រឿងតុបតែងនេះ ម៉ូឌុលតែមួយត្រូវបានគេរាយការណ៍ថាមានតម្លៃប្រហែល ៨,000 ដុល្លារអាមេរិក ខណៈការកំណត់រចនាសម្ព័ន្ធពេញលេញធំជាងស្រដៀងនឹងការរៀបចំរបស់នាង Wonyoung អាចឡើងដល់ប្រហែល ១០០,០០០ ដុល្លារអាមេរិក។
ហើយសាឡុងមិនមែនជារបស់តែមួយគត់ដែលទាក់ទាញចំណាប់អារម្មណ៍នោះទេ។ អ្នកគាំទ្រក៏បានកំណត់អត្តសញ្ញាណម៉ាកគ្រឿងសង្ហារិមប្រណីតជាច្រើននៅទូទាំងកន្លែងនោះផងដែរ រួមទាំងចើងរកានកម្តៅ EcoSmart Fire ក្នុងតម្លៃ ២៥៩៥ ដុល្លារអាមេរិក ចង្កៀង KARE ក្នុងតម្លៃ ៣៤៣៣ ដុល្លារ កែវគ្រីស្តាល់ Baccarat ក្នុងតម្លៃ ៨៦០ ដុល្លារ វត្ថុតុបតែង និងច្រើនទៀត៕
