ព័ត៌មានអន្តរជាតិ
សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជាង ៤០០ ដែលត្រូវបានចោទប្រកាន់ថា បានជួយដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់រុស្ស៊ី
បរទេស៖ សហរដ្ឋអាមេរិកនៅថ្ងៃសុក្រ បានដាក់ទណ្ឌកម្មថ្មីលើអង្គភាពជាង ៤០០ ដែលត្រូវបានចោទប្រកាន់ថា បានគាំទ្ររុស្ស៊ីអំឡុងពេលមានសង្រ្គាមជាមួយអ៊ុយក្រែន។ យោងយោងសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា បានប្រកាសមួយថ្ងៃមុនថ្ងៃបុណ្យឯករាជ្យរបស់អ៊ុយក្រែន ការដាក់ទណ្ឌកម្មផ្តោតលើក្រុមហ៊ុននៅក្នុងប្រទេសរុស្ស៊ី អឺរ៉ុប អាស៊ី និងមជ្ឈិមបូព៌ាដែលត្រូវបានចោទប្រកាន់ថា ក្រុមហ៊ុនទាំងនោះបានជួយរុស្ស៊ីឱ្យជៀសផុតពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងធ្វើឱ្យមានសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរតនាគារជាតិអាមេរិក។ រដ្ឋបាល...