បច្ចេកវិទ្យា
ឃើញទឹកស្រក់ ក្រោមរថយន្ត កុំគិតត្រឹមថា វាជាទឹកម៉ាស៊ីនត្រជាក់
តើអ្នកធ្លាប់ចាប់អារម្មណ៍ ពីទឹកដែលស្រកក្រោមរថយន្តទេ? ជាទូទៅគ្រប់រថយន្ត គឺសុទ្ធតែមានទឹកស្រកចុះ ព្រោះនោះជាទឹកដែលមកពីប្រព័ន្ធម៉ាស៊ីន ត្រជាក់រថយន្ត គឺដូចជាទឹកម៉ាស៊ីនត្រជាក់តាមផ្ទះដែរ ។ ប៉ុន្តែរឿងដែលគួរឱ្យបារម្ភនោះ គឺខ្លាចវាពុំមែនជា ទឹកមកពីម៉ាស៊ីនត្រជាក់ ប៉ុន្តែវាជាសញ្ញាលេចធ្លាយណាមួយក្នុងប្លុកម៉ាស៊ីនទៅវិញ ដែលចាំបាច់ត្រូវយកចូលការ៉ាស់ ជួសជុលឱ្យបានទាន់ពេល ។ ទឹកស្រកចុះពីប្រព័ន្ធម៉ាស៊ីនត្រជាក់ គឺគ្មានក្លិន ពណ៌ស្រាល ហើយស្រកតិច ឬច្រើនគឺអាស្រ័យលើការបើកម៉ាស៊ីនត្រជាក់របស់អ្នកប្រើប្រាស់។ ប៉ុន្តែបើអ្នកឃើញមើលឃើញថា ទឹកដែលស្រកនោះមានលក្ខណៈខុសប្រក្រតី...