ព័ត៌មានអន្តរជាតិ
ក្រោយចាញ់ការបោះឆ្នោត លោកស្រី ហារីស បញ្ជាក់ថា លទ្ធផលត្រូវតែទទួលយក
វ៉ាស៊ីនតោន៖ បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកលោកស្រី កាម៉ាឡា ហារីស បានថ្លែងសុន្ទរកថានៅសាកលវិទ្យាល័យ Howard ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដោយលើកឡើងថា លោកស្រីមានមោទនភាពចំពោះយុទ្ធនាការនេះ ហើយសង្កត់ធ្ងន់ថា “នៅពេលដែលយើងចាញ់ការបោះឆ្នោត យើងទទួលយកលទ្ធផល” ។ លោកស្រី ហារីស បានលើកឡើងថា “ខ្ញុំមានមោទនភាពណាស់ចំពោះការប្រណាំងដែលយើងបានរត់ និងវិធីដែលយើងប្រកួតប្រជែង។ ក្នុងរយៈពេល ១០៧ថ្ងៃនៃយុទ្ធនាការនេះ យើងមានចេតនាក្នុងការកសាងសហគមន៍ និងការកសាងសម្ព័ន្ធ...