ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បណ្តេញរដ្ឋមន្ត្រីការពារជាតិចេញពីតំណែង ចំពេលមានសង្គ្រាម
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា លោកបានបណ្តេញរដ្ឋមន្ត្រីការពារជាតិលោក Yoav Gallant ដោយលើកឡើងពីភាពខុសគ្នារបស់ពួកគេជុំវិញបញ្ហាសន្តិសុខរបស់ប្រទេសនេះ ក្នុងគ្រាដែលកំពុងធ្វើសង្គ្រាមជាមួយប្រទេសជិតខាង។ នៅក្នុងលិខិតបញ្ចប់ការប្រកាសជាសាធារណៈដោយការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីបានជូនដំណឹងដល់លោក Gallant ថាអាណត្តិរបស់លោកនឹងបញ្ចប់ក្នុងរយៈពេល ៤៨ម៉ោង។ នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូ លោក នេតាន់យ៉ាហ៊ូ បានឲ្យដឹងថា “ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ការជឿទុកចិត្តគ្នារវាងរដ្ឋមន្ត្រីការពារជាតិ...