បច្ចេកវិទ្យា
ប្រទេសទួរគីបិទការចូលប្រើ បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម Instagram
អ៊ីស្តង់ប៊ុល៖អាជ្ញាធរទំនាក់ទំនងជាតិបាននិយាយដោយគ្មានការពន្យល់ថា ប្រទេសទួរគីកាលពីថ្ងៃសុក្របានបិទការចូលប្រើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម Instagram បន្ទាប់ពីមានការចោទប្រកាន់លើក្រុមហ៊ុនអាមេរិកដោយមន្ត្រីជាន់ខ្ពស់របស់ប្រទេសនេះយោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ អាជ្ញាធរទំនាក់ទំនង BTK បាននិយាយក្នុងការបង្ហោះនៅលើគេហទំព័ររបស់ខ្លួនថា instagram.com ត្រូវបានរារាំង ដោយការសម្រេចចិត្តជាផ្លូវការនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ដោយមិនបន្ថែមព័ត៌មានលម្អិតបន្ថែម។ អ្នកប្រើប្រាស់ជាច្រើនដែលរស់នៅក្នុងប្រទេសទួរគីបានត្អូញត្អែរនៅលើវេទិកា X ថា ពួកគេមិនអាចផ្ទុកព័ត៌មាន Instagram របស់ពួកគេឡើងវិញបានទេ...