ព័ត៌មានអន្តរជាតិ
អង្គការសហប្រជាជាតិ ៖ សង្គ្រាមធ្វើឲ្យរងផលប៉ះពាល់ដល់ស្ត្រី និងក្មេងស្រីជាង ៦០០លាននាក់
UN ៖ មន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា ស្ត្រី និងក្មេងស្រីជាង ៦០០លាននាក់ នាពេលបច្ចុប្បន្ននេះត្រូវបានរងផលប៉ះពាល់ដោយសង្រ្គាម កើនឡើង ៥០ភាករយពីមួយទសវត្សរ៍មុន ហើយពួកគេខ្លាចពិភពលោកភ្លេចពួកគេ ចំពេលមានប្រតិកម្មកាន់តែខ្លាំងឡើងប្រឆាំងនឹងសិទ្ធិស្ត្រី និងសមភាពយេនឌ័រ យោងតាមការចេញផ្សាយពីគេហទំព័រ VOA ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយក្នុងរបាយការណ៍ថ្មីមួយថា ចំពេលមានកម្រិតកំណត់ត្រានៃជម្លោះប្រដាប់អាវុធ និងអំពើហិង្សា...