ព័ត៌មានអន្តរជាតិ

ផ្លែត្រសក់ផ្អែម ហុកកៃដូ លំដាប់ខ្ពស់លក់បាន តម្លៃខ្ពស់បំផុត ៥,៨ លានយ៉េនក្នុងការដេញថ្លៃលើកទី ១ នៃរដូវកាល

សាប៉ូរ៉ូ៖យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ផ្លែត្រសក់ផ្អែមលំដាប់ខ្ពស់មួយគូ ដែលដាំដុះនៅលើកោះហុកកៃដូភាគខាងជើងរបស់ប្រទេសជប៉ុនលក់បានតម្លៃខ្ពស់បំផុត ៥,៨ លានយ៉េន (៣៦.៥០០ ដុល្លារ) ក្នុងការដេញថ្លៃលើកដំបូងប្រចាំឆ្នាំនៅថ្ងៃសុក្រ ដោយយកឈ្នះលើតម្លៃខ្ពស់បំផុតគ្រប់ពេល ៥ លានយ៉េនក្នុងឆ្នាំ ២០១៩។

អ្នកដេញថ្លៃជោគជ័យនៅឆ្នាំនេះសម្រាប់ផ្លែត្រសក់ផ្អែមថ្លៃៗ ដែលជាផលិតផលពិសេសរបស់ទីក្រុងយូបារី គឺក្រុមហ៊ុន Futami Seika Co ជាអ្នកលក់ ដុំផ្លែឈើ និងបន្លែមានមូលដ្ឋាននៅ Kushiro។ ផ្លែត្រសក់ផ្អែមទាំងនេះក្រោយ មកត្រូវបានលក់ទៅឲ្យក្រុមហ៊ុន Keio Store Co ដែលមានគម្រោងដាក់តាំងបង្ហាញវា នៅផ្សារទំនើបមួយរបស់ខ្លួន នៅទីក្រុងតូក្យូ រហូតដល់ថ្ងៃអាទិត្យ។

លោក Hirokazu Okubo ប្រធាន ផ្នែកលក់របស់ក្រុមហ៊ុន Futami Seika បានចូលរួមក្នុងការដេញថ្លៃ ជោគជ័យនៅផ្សារលក់ដុំមួយក្នុងទីក្រុង សាប៉ូរ៉ូបាននិយាយថា ខ្ញុំសង្ឃឹមថាប្រជាជននៅទីក្រុងតូក្យូនឹង រីករាយជាមួយផ្លែផ្លែត្រសក់ផ្អែមហុកកៃដូទាំងនេះ”។

ផ្លែត្រសក់ផ្អែមយូបារី ត្រូវបានគេស្គាល់ដោយសារសាច់ពណ៌ទឹកក្រូចដ៏មានជាតិទឹក និងផ្អែមរបស់វា ជារឿយៗត្រូវបានផ្ញើជាអំណោយនៅប្រទេសជប៉ុន។

យោងតាមសហករណ៍កសិកម្មរបស់ Yubari បាននិយាយថា កសិករក្នុងស្រុកមានគម្រោងដឹកជញ្ជូនផ្លែត្រសក់ផ្អែមចំនួន ៣,០៨៦ តោនដែលមាន តម្លៃប្រហែល ២.១២ ពាន់លានយ៉េននៅឆ្នាំនេះ ដោយរំពឹងថានឹងមានការប្រមូល ផលខ្ពស់បំផុតនៅខែមិថុនា និងខែកក្កដា។

ផ្លែឈើលំដាប់ខ្ពស់ច្រើនតែទទួលបានតម្លៃខ្ពស់ខ្លាំងក្នុងការដេញថ្លៃលើកដំបូងនៅក្នុងប្រទេសជប៉ុន ដោយអ្នកទិញប្រើប្រាស់ការដេញថ្លៃដែលទទួលបានជោគជ័យសម្រាប់គោលបំណងផ្សព្វផ្សាយ៕

Most Popular

To Top