ព័ត៌មានអន្តរជាតិ
កំហឹងបានកើតឡើង ខណៈសត្វឆ្កែ ៣ លានក្បាលត្រូវបានសម្លាប់ ដោយក្រុមប្រម៉ាញ់ មុនព្រឹត្តិការណ៍ World Cup
ម៉ារ៉ុក៖ យោងតាមការចេញផ្សាយពីគេហទំព័រ Daily Mail បានប្រាប់ឲ្យដឹងថា រូបភាពដ៏គួរឲ្យភ្ញាក់ផ្អើល និងរបាយការណ៍អំពីការសម្លាប់សត្វឆ្កែនៅប្រទេសម៉ារ៉ុក បានទាក់ទាញការត្រួតពិនិត្យជាសកល លើយុទ្ធនាការមួយដែលជាប់ទាក់ទងនឹង ការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ការប្រកួត កីឡាបាល់ទាត់កម្រិតពិភពលោក ឆ្នាំ២០៣០ “World Cup 2030” របស់ប្រទេសនេះ។ ប្រទេសអាហ្វ្រិកខាងជើងនេះត្រូវបានបញ្ជាក់ជាម្ចាស់ផ្ទះរួមជាមួយប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់ក្នុងឆ្នាំ ២០២៣ ជាការសម្រេចចិត្ត ដែលក្រុមសិទ្ធិសត្វអះអាងថា បានស្របពេលជាមួយនឹងការសម្លាប់សត្វវង្វេងយ៉ាងទូលំទូលាយនៅទូទាំងទីក្រុងនានារបស់ប្រទេសម៉ារ៉ុក។...