ព័ត៌មានអន្តរជាតិ
សិល្បៈរូងភ្នំអាយុ ៦៧,៨០០ ឆ្នាំនៅឥណ្ឌូនេស៊ីជាសិល្បៈចំណាស់ជាងគេបំផុតរបស់ពិភពលោក
ឥណ្ឌូនេស៊ី៖ អ្នកវិទ្យាសាស្ត្រឥណ្ឌូនេស៊ី បាននិយាយកាលពីថ្ងៃពុធថា ស្ទីលពណ៌ក្រហមនៃដៃដែលសង្កត់លើជញ្ជាំងរូងភ្នំឥណ្ឌូនេស៊ី គឺជាសិល្បៈថ្មចំណាស់ជាងគេបំផុតមិនធ្លាប់មានពីមុនមក ហើយបង្ហាញពីរបៀបដែលមនុស្សបានធ្វើចំណាកស្រុកដំបូងទៅកាន់ប្រទេសអូស្ត្រាលី យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ យោងតាមការស្រាវជ្រាវបានចេញផ្សាយលើទិនានុប្បវត្តិ Nature ដោយក្រុមអ្នកបុរាណវិទូឥណ្ឌូនេស៊ី និងអូស្ត្រាលី បាននិយាយថា សិល្បៈរូងភ្នំនេះមានអាយុកាលយ៉ាងហោចណាស់ ៦៧,៨០០ ឆ្នាំ។ លោក Maxime Aubert សហអ្នកនិពន្ធការសិក្សាមកពីសាកលវិទ្យាល័យ...