ព្រឹត្តិការណ៍
មកដឹងពីរលកកម្ដៅ នៅទីក្រុងធំៗ ក្នុងតំបន់អាស៊ាន រយៈពេលចុងក្រោយនេះ
ជាធម្មតារលកកម្ដៅនៅរដូវប្រាំង ឬក៏រដូវក្ដៅនៅតំបន់អាស៊ាន មានភាពក្ដៅខ្លាំងពីមួយឆ្នាំ ទៅមួយឆ្នាំនៅមួយរយៈពេលក្រោយនេះ ជាពិសេសនៅឆ្នាំនេះតែម្ដង ។ រដូវកាលក្ដៅនៅតំបន់នេះ ជាទូទៅមានភាពប្រហាក់ប្រហែលគ្នា ដោយចាប់ផ្ដើមពីខែវិច្ឆិកា ដល់ខែមេសាដោយជាទូទៅ កម្ដៅចាប់ផ្ដើមខ្លាំងចាប់ពីខែមីនារហូតទៅដល់បញ្ចប់ខែមេសា ដោយអាកាសធាតុមានភាព ក្ដៅហួតហែង មិនសូវមានខ្យល់ត្រជាក់ ។ជាទូទៅកាលពីចុងខែមេសា ឆ្នាំនេះកម្ដៅនៅគ្រប់តំបន់ក្នុងទីក្រុងធំៗ នៅអាស៊ានគឺចន្លោះ ៣៨-៤០ អង្សារសេ ប៉ុន្តែដោយសារតែកម្ដៅនេះ មិនសូវជាមានខ្យល់ត្រជាក់ និងរួមផ្សំកត្តាផ្សេងៗ...