ព័ត៌មានអន្តរជាតិ
ពួក Hacker រុស្ស៊ីទទួលខុសត្រូវការបិទគេហទំព័រទីភ្នាក់ងារសន្តិសុខអ៊ីនធើណេត របស់បារាំង
បារាំង៖ក្រុម Hacker EvilWeb បានប្រាប់ឲ្យដឹងថា គេហទំព័ររដ្ឋាភិបាលជាច្រើនផ្សេងទៀតក៏ត្រូវបានវាយប្រហារ បន្ទាប់ពីប្រទេសបារាំងចាប់ខ្លួនស្ថាបនិក Telegram និងនាយកប្រតិបត្តិ លោក Pavel Durov នៅទីក្រុងប៉ារីស ខណៈក្រុម Hacker EvilWeb មកពីប្រទេសរុស្ស៊ីបានអះអាងទទួលខុសត្រូវចំពោះការលួចចូលនេះ នេះយោងតាមការចេញផ្សាយពីគេហទំព័រ RT ។ គេហទំព័ររបស់ទីភ្នាក់ងារសន្តិសុខតាមអ៊ីនធើណេតជាតិរបស់បារាំងត្រូវបានគេរាយការណ៍ថា ត្រូវបានគេលួចចូល និងត្រូវបានដកចេញជាបណ្តោះអាសន្ន...