កីឡា
ភ្លើងអូឡាំពិកសម្រាប់ការប្រកួត កីឡារដូវក្តៅប៉ារីសឆ្នាំ ២០២៤ បានភ្លឺនៅក្នុងអូឡាំពិកបុរាណ
ប្រទេសក្រិក៖ អណ្ដាតភ្លើងអូឡាំពិកដែល នឹងឆាបឆេះសម្រាប់ព្រឹត្តិការណ៍ កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ បានចាប់ផ្តើមដំណើររបស់ខ្លួន បន្ទាប់ពីត្រូវបានឆាបឆេះនៅស្រុកកំណើតនៃព្រឹត្តិការណ៍កីឡាអូឡាំពិកបុរាណ ប្រទេសក្រិកកាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលពិធីប្រពៃណីមួយ។ តារាសម្តែង Mary Mina ក្នុងតួនាទីជាបូជាចារ្យក្រិកបុរាណបានអុជពិលដោយប្រើអណ្តាតភ្លើងបម្រុងជំនួសកញ្ចក់កោង ដោយសារតែមេឃមានពពកនៅមុខប្រាសាទ Hera ដែលមានអាយុ ២,៥០០ ឆ្នាំ ជាទេពធីតាក្នុងទេវកថាក្រិកបុរាណ។ អមដោយអ្នករាំស្រី និងប្រុសរាប់សិបនាក់ដើរតួជាបូជាចារ្យ និងយុវជនក្នុងឈុតសម្លៀកបំពាក់ស្រើបស្រាល...