កីឡា
អបអរសាទរ! បារាំង ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ក្រោយបំបាក់ជើងខ្លាំង អ៊ីតាលី ៣-០ ដោយគ្មានការតបត
ក្រុមបាល់ទះជម្រើសជាតិបារាំង បានក្លាយជាក្រុមទី២ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រផ្នែកវិញ្ញាសាបាល់ទះបុរសក្នុងសាល នៃព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសប្រទេសបារាំងឆ្នាំ២០២៤។ នៅសិតទី១ ក្រុមបាល់ទះជម្រើសជាតិបារាំង បានយកឈ្នះក្រុមជម្រើសជាតិអ៊ីតាលីក្នុងលទ្ធផលពិន្ទុ ២៥-២០ សិតទី២ ២៥-២១ និងសិតទី៣ ២៥-២១។ ផ្អែកតាមពិន្ទុក្រុមការពារតំណែងជើងឯកបារាំង ពិតជាធ្វើបានល្អខ្លាំងណាស់ ស្របពេលដែលជើងខ្លាំងអ៊ីតាលីបង្ហាញគុណផលល្អមិនធម្មតាក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។ ដំណាក់កាលបន្ទាប់ ក្រុមការពារតំណែងជើងឯកបារាំងនឹងឡើងទៅជួបជើងខ្លាំងចំណាត់ថ្នាក់លេខ១លើលោកប៉ូឡូញ នៅវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ រងចាំមើលថាតើ បាំរាំងឬប៉ូឡូញជាអ្នកសម្រក់ទឹកភ្នែកក្នុងវិញ្ញាសាមួយនេះ? គួរបញ្ជាក់ថា...