ផ្សេងៗ
ការលក់ iPhone របស់ក្រុមហ៊ុន Apple បានធ្លាក់ចុះ ១៩ភាគរយនៅប្រទេសចិន
ចិន៖ របាយការណ៍ថ្មីមួយដោយ Counterpoint Research បានបង្ហាញថា ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ក្នុងប្រទេសចិនបានធ្លាក់ចុះ ១៩ភាគរយនៅត្រីមាសទីមួយនៃឆ្នាំ ២០២៤ ដោយសារតែការកើនឡើងនៃការប្រកួតប្រជែងពីម៉ាកក្នុងស្រុក។ អ្នកស្រាវជ្រាវបាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកបានធ្លាក់មកចំណាត់ថ្នាក់លេខ ៣ នៅលើទីផ្សារប្រកួតប្រជែងដ៏ក្តៅគគុកចំពេលមានសម្ពាធពីគូប្រជែងដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន Huawei ។ នេះបើយោងតាមរបាយការណ៍បាននិយាយថា ក្រុមហ៊ុន Huawei មានមូលដ្ឋាននៅទីក្រុង Shenzhen...