ផ្សេងៗ
អ្នកបុរាណ វត្ថុវិទូរកឃើញ វត្ថុបុរាណសាសនាគ្រីស្ទឆ្លាក់បញ្ញត្តិទាំង ១០ ប្រការរបស់ព្រះយ៉េស៊ូជូនលោកម៉ូសេ
អូទ្រីស៖អ្នកបុរាណវត្ថុវិទូមួយក្រុមបានរកឃើញវត្ថុបុរាណសាសនាគ្រីស្ទសំខាន់បានធ្លាក់បញ្ញត្តិទាំង ១០ ប្រការសម្រាប់គ្រីស្ទានដែលមានជំនឿលើព្រះយ៉េស៊ូបានលាក់ខ្លួនក្នុងទីសក្ការបូជាថ្មម៉ាបនៃព្រះវិហារសម័យដើមនៅប្រទេសអូទ្រីស។ ប្រអប់ធ្វើពីភ្លុកដំរីមានអាយុ ១,៥០០ ឆ្នាំបង្ហាញពីទិដ្ឋភាពមួយរបស់លោកម៉ូសេដែលបានទទួលបញ្ញត្តិទាំង ១០ប្រការពីព្រះយ៉េស៊ូនៅលើភ្នំស៊ីណាយ ដូចដែលបានពិពណ៌នាក្នុងព្រះគម្ពីរសញ្ញាចាស់ រួមជាមួយនឹងរូបភាពនៃពួកបរិសុទ្ធ និងការយាងឡើងរបស់ព្រះគ្រីស្ទ។ ប្រអប់រាងជារង្វង់ត្រូវបានចាត់ទុកថា ជាការរកឃើញដ៏សំខាន់មួយដោយអ្នកបុរាណវត្ថុវិទូ ដោយសារវត្ថុពិសិដ្ឋក្នុងសាសនាគ្រឹស្តដំបូងជាវត្ថុដ៏កម្រមានណាស់ ហើយជំនឿទំាងនោះមានអាយុកាលប្រហែល ២០០០ឆ្នាំមុន។ អ្នកស្រាវជ្រាវបានកត់សម្គាល់ថា វត្ថុទំាងមានចំនួនតែ ៤០ ប៉ុណ្ណោះត្រូវបានបង្កើតឡើងនៅទូទាំងពិភពលោក ដោយបានរកឃើញចុងក្រោយក្នុងអំឡុងពេលជីករុករកប្រហែល ១០០ឆ្នាំមុន។ ចំណែក...