ព័ត៌មានអន្តរជាតិ
មកស្គាល់ពី ប្រទេសដែលធ្លាប់ បញ្ជូនមនុស្សទៅឋានព្រះចន្ទ
ដំណើររុករកលំហអាកាស ជាកិច្ចការមួយប្រកបដោយគ្រោះថ្នាក់ និងចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់។ មានតែសហរដ្ឋអាមេរិកទេ ដែលបានបញ្ជូនមនុស្សទៅជាន់ឋានព្រះចន្ទ ប៉ុន្តែក៏មានប្រទេសជាច្រើនទៀតបានបង្ហោះផ្កាយរណបសិប្បនិមិត្តរបស់ខ្លួនទៅកាន់ឋានព្រះចន្ទដែរ។ ប្រទេសទាំងនោះមានដូចជា៖ ១. សហរដ្ឋអាមេរិក៖ មានបេសកកម្មជាច្រើនក្នុងការនាំមនុស្សទៅកាន់ឋានព្រះចន្ទកំឡុងចុងទសវត្សឆ្នាំ១៩៦០ និងដើមទសវត្សឆ្នាំ១៩៧០ ដោយក្នុងនោះបេសកកម្មដែលជោគជ័យដំបូងគេគឺអាប៉ូឡូទី១១ នៅឆ្នាំ១៩៦៩ ដែលលោក Neil Armstrong បានជាន់លើឋានព្រះចន្ទ។ បន្ទាប់មកបេសកកម្មទាំងនោះត្រូវបានរំសាយ រហូតដល់ឆ្នាំ២០១៣ ទើបមានការបាញ់បង្ហោះយានអវកាសទៅឋានព្រះចន្ទម្ដងទៀត។ ២. សហភាពសូវៀត៖...